Welcome & DIU!
Dewey International University (DIU) licensed by the Royal Government of Cambodia through Sub-decree No.16 អនក្រ.បក dated on January 20, 2011 signed by Samdech Akkamohasenapadei Techo Hun Sen, Prime Minister of Cambodia.We are the first university in Cambodia to be created and supported by founders from three countries: Cambodia, United States of America and Germany. DIU is supported both materially and technically by many other countries around the world. DIU’s flagship Associate Degree, Bachelor’s degree, and Master’s Degree programs highlight Business Management (Accounting, Banking and Finance, and Tourism and Hospitality) International Program (English Language and Literature, and TESOL), and Information Technology. DIU is moving into the field of E-learning, with flagship programs with online and ‘blended’ platforms.
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន Foundation Years
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន គឺជាមុខវិជ្ជាសិក្សាទូទៅដែលមានលក្ខណៈផ្សេងៗគ្នា ដើម្បីតម្រង់ទិសទៅរកអាជីពជំនាញនា ថ្ងៃអនាគត។ និស្សិតទាំងអស់ត្រូវតែសិក្សា ៨មុខវិជ្ជាបូកបញ្ចូលមុខវិជ្ជាតម្រង់ទិស ២មុខវិជ្ជាទៀតដែលមានទំនាក់ ទំនងជាមួយជំនាញជ្រើសរើសរបស់ខ្លួន។ បន្ទាប់ពីបានបំពេញលក្ខខណ្ឌនៃការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរួច និស្សិត ម្នាក់ៗនឹងទទួលបានសញ្ញាបត្រ១ ដែលមានតម្លៃ និងការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាក្នុងការបន្ត ការសិក្សានៅឆ្នាំទី២ គ្រប់សាកលវិទ្យាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។.
ថ្នាក់បរិញ្ញាបត្ររង Associate's Degree ៖
ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និស្សិតត្រូវសិក្សាលើមុខវិជ្ជាចំនួន ២៤ មុខ ស្មើនឹង ៧២ ក្រេឌីត រយៈពេល ២ឆ្នាំសិក្សា។ និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររងពេញលេញអាចបន្តការសិក្សារបស់ខ្លួននៅ ថ្នាក់បរិញ្ញាបត្របាន។
* លក្ខខ័ណ្ឌសម្រាប់បន្តការសិក្សារ
ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង សិស្ស និស្សិត ត្រូវមានសញ្ញាបត្រជាប់ ឬធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលដែលមានតម្លៃស្មើ
ថ្នាក់បរិញ្ញាបត្រ Bachelor’s Degree ៖
ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និស្សិតត្រូវសិក្សាលើមុខវិជ្ជា ចំនួន ៤៤ មុខ ស្មើនឹង ១៣០ ក្រេឌីត រយៈពេល ៤ឆ្នាំសិក្សា។
* លក្ខខ័ណ្ឌសម្រាប់បន្តការសិក្សារ
ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ សិស្ស និស្សិត ត្រូវមានសញ្ញាបត្រជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលដែលមានតម្លៃស្មើ
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Master’s Degree ៖
ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និស្សិតត្រូវសិក្សាលើមុខវិជ្ជា ចំនួន ១៦ មុខ ស្មើនឹង ៥២ ក្រេឌីត សិក្សារយៈពេល ២ឆ្នាំ។
* លក្ខខ័ណ្ឌសម្រាប់បន្តការសិក្សារ
ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ និស្សិត្សត្រូវតែមានសញ្ញាបត្រវិញ្ញាបត្រ ឬ លិខិតបញ្ជាក់ថាបានបញ្ចប់ដោយជោគជ័យថ្នាក់បរិញ្ញាបត្រណាមួយ ឬ សញ្ញា ត្រដែលមានតម្លៃស្មើ និងឆ្លងកាត់ការធ្វើតេស្តដែលកំណត់ដោយសាកលវិទ្យាល័យអន្តរជាតិត ឌូវី ទាក់ទងនិងជំនាញដែលខ្លួបានជ្រើស ។
ថ្នាក់បណ្ឌិត Doctoral’s Degree ៖
កម្មវិធីថ្នាក់បណ្ឌិតមានពីរប្រភេទ បណ្ឌិតស្រាវជ្រាវ និងបណ្ឌិតវិជ្ជាជីវៈមានរយៈពេលសិក្សាពីបី(៣) ទៅប្រាំមួយ(៦)ឆ្នាំ សម្រាប់ការសិក្សាពេញម៉ោង និងរហូតដល់ប្រាំបី(៨) ឆ្នាំសម្រាប់ការសិក្សាមិនពេញម៉ោង។ចំនួនក្រេឌីតសិក្សាអប្បបរមា មាន៥៤ក្រេឌីត និងត្រូវរៀបចំឱ្យសមមូលទៅតាមទំហំការងារសិក្សានិងស្រាវជ្រាវ។ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវអនុវត្តជាសំខាន់ដោយស្វ័យសិក្សានិងស្រាវជ្រាវដោយមានការកំណត់ ។
* លក្ខខ័ណ្ឌសម្រាប់បន្តការសិក្សារ
ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ និស្សិត្សត្រូវតែមានសញ្ញាបត្រវិញ្ញាបត្រ ឬ លិខិតបញ្ជាក់ថាបានបញ្ចប់ដោយជោគជ័យថ្នាក់បរិញ្ញាបត្រណាមួយ ឬ សញ្ញា ត្រដែលមានតម្លៃស្មើ និងឆ្លងកាត់ការធ្វើតេស្តដែលកំណត់ដោយសាកលវិទ្យាល័យអន្តរជាតិត ឌូវី ទាក់ទងនិងជំនាញដែលខ្លួបានជ្រើស ។